• Don Bosco Hotel

  • Audiovisual Center

  • Flickr Photos

    Fast-flying Falcon

    Northern Channel || Bombo

    Glencoe // Scotland // Landscape

    More Photos
  • ប្រាសាទបាយ័ន

    ប្រាសាទបាយ័ន
  • Khmer Unicode

    Please download and Install Khmer Unicode If you can not view khmer script on this page
    Khmer Unicode

  • Top Clicks

    • គ្មាន
  • អ្នកចូលទស្សនា

    free counters

កីឡាកានីផ្នែកលេខាធិកាលើកពានរង្វាន់


នៅសាលាដុន​បូស្កូ​ខេត្តព្រះសីហនុ​ មានការប្រគល់ពាន់រង្វាន់បាល់ទះនារី ដោយ លោកឪពុក ចន​ វីស័រ អធិការ សាលា​ដុន បូស្កូ ក្នុងគោលបំណងដើម្បីអោយយុវនារី ទាំងអស់​អាចបញ្ចេញ​នូវសមត្ថភាពរបស់ខ្លួន កាលពីថ្ងៃទី ២៤ ខែធ្នូ នេះ ។ការប្រកួតកីឡាបាល់ទះនារីនេះ មានបីក្រុម ដែលក្រុមនីមួយៗ មានគ្នា ១០នាក់ មកពីផ្នែកលេខាធិការឆ្នាំទី ២  ​និង ផ្នែកលេខាធិការឆ្នាំទី​១​ រួមនឹង ផ្នែកសណ្ឋាគារ ។ ហើយការប្រកួតនេះដែរ ជ័យជំនះលេខ​ ១ បានទៅលើ ក្រុម​លេខា​ធិការ​​ឆ្នាំទី​២ និង ជ័យលាភីលេខ ២​ បានទៅលើក្រុមលេខាធិការ ឆ្នាំទី ១ និង ជ័យលាភីលេខ ៣ បានទៅលើ ក្រុមសណ្ឋាគារ ។ ទាក់ទិន នឹងការប្រកួតបាល់ទះនារីនេះដែរលោកឪពុក ចន វីស័រ បានមាន ប្រសាសន៍ថា លោកពិតជាមានភាពសប្បាយរីករាយជាខ្លាំង ដោយឃើញយុវនារី ដុន     បូស្កូ​ លេងបាល់ទះនេះបានល្អ  ដោយចេះសាមគ្គីភាពគ្នានៅក្នុងក្រុម ដើម្បីទទួលយកជ័យ លាភីអោយក្រុមរបស់ខ្លួន ប្រឹងអស់ពីសមត្ថភាព ។ហើយម្យ៉ាងវិញទៀតលោកក៏បានបន្តទៀតថា ជារៀងរាល់ឆ្នាំ​នៅមុនថ្ងៃបុណ្យណូអែ សាលាដុន បូស្កូ តែងតែមានការរៀបចំនូវ ការប្រកួតកីឡាបុរសនឹងបុរស និងក្រុមនារីនឹងនារី មានប្រភេទកីឡាដូចជា បាល់ទះ បាល់បោះ និង  បាល់ទាត់ ដើម្បីជាការអបអរនូវថ្ងៃបុណ្យណូអែ ចូលមកដល់។ ចំនែក កញ្ញា ឡុង ចាន់តុលា លេខាធិការឆ្នាំទី​២ ដែលបានទទួលជ័យលាភី លេខ ១ តំណាងអោយក្រុមរបស់ខ្លួន ក៏បាននិយាយថា ការប្រកួតកីឡាបាល់ទះនារីនឹងនារីនេះពិត ជាមានភាពសប្បាយរីករាយមែនទែន ព្រោះអីបានការទទួលការគាំទ្រពីសំណាក់លោកឪពុក ចន វីស័រ នៃសាលាដុន បូស្កូ និងលោកគ្រូ អ្នកគ្រូ ព្រមទាំង សិស្សានុសិស្សគ្រប់ផ្នែក​ទាំងអស់មកជួយលើកទឹកចិត្ត ដល់ការប្រកួតនេះ។ ហើយកញ្ញា ក៏បន្តទៀតថា ការពីមុន ខ្លួនមិនដែលលេងនូវប្រភេទកីឡាបាល់ទះនេះទាល់តែសោះ តែចាប់តាំងពីសាលាបាន       បង្កើតអោយមានការប្រកួតកីឡាបាល់ទះនេះឡើង ក៏ធ្វើអោយខ្លួនទទួលការចាប់អារម្មណ៍ ចង់ចូលលេងតែម្តង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: