• Don Bosco Hotel

  • Audiovisual Center

  • Flickr Photos

    Fast-flying Falcon

    Northern Channel || Bombo

    Glencoe // Scotland // Landscape

    More Photos
  • ប្រាសាទបាយ័ន

    ប្រាសាទបាយ័ន
  • Khmer Unicode

    Please download and Install Khmer Unicode If you can not view khmer script on this page
    Khmer Unicode

  • Top Clicks

    • គ្មាន
  • អ្នកចូលទស្សនា

    free counters

ដំណឹងជ្រើសរើសនិស្សិតរបស់សាលាដុនបូស្កូ


ដំណឹងជ្រើសរើសនិស្សិតឆ្នាំសិក្សាថ្មីរបស់សាលាបច្ចេកទេសដុនបូស្កូខេត្ដព្រះសីហនុ

សាលាបច្ចេកទេសដុនបូស្កូ ខេត្ដព្រះសីហនុ មានកិត្ដិយល​ សូមជំរាបជូនដល់ សិស្សានុសិស្ស និង អាណាព្យាបាល របស់និស្សិត អោយបានជ្រាបថា សាលា​​បច្ចេកទេសដុនបូស្កូ ចាប់ផ្ដើម ធ្វើការ ប្រលង ជ្រើសរើស និស្សិត ទាំងស្រី ទាំងប្រុស អោយចូលសិស្សា នៅឆ្នាំ សិក្សាថ្មី​​ ដែលចាប់ ផ្ដើម ទទួលពាក្យ និង សម្ភាសន៏​ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១០ ។ និង ធ្វើការប្រលង នៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១០ ហើយ ធ្វើការប្រកាសលទ្ធផល នៅថ្ងៃទី ២៤ ខែ សីហា ឆ្នាំ​ ២០១០ ។​ ចាប់ផ្ដើម លក់ពាក្យចាប់ ពីថ្ងៃផ្សាយដំណឹង នេះតទៅ ​​(១ ច្បាប់តំលៃ ៣០០០រៀល) ។

មានកម្មវិធីសិក្សា ទៅលើ ផ្នែកចំនួនប្រាំ ដូចជា៖

1. ផ្នែកទំនាក់ទំនងសង្គម (១២នាក់)

2. ផ្នែកលេខាធិការ(៣០នាក់)

3. ផ្នែកអគ្គីសនី​(៥០នាក់)

4. ផ្នែកយន្នសាស្រ្ដរថយន្ដ (៥០នាក់)

5. ផ្នែកយន្នសាស្រ្ដទូទៅ​ (៥០នាក់)

សំណុំលិខិតសម្ភាសន៏ និង ដាក់ពាក្យ

1. បំពេញប្រវត្ថិរូប

2. លិខិតបំពេញការសិក្សា ឬ កាតសិស្ស (ថតចម្លង១ច្បាប់ និង ច្បាប់ដើម)

3. សៀវភៅគ្រួសារ(ថតចម្លង១ច្បាប់ និង ច្បាប់ដើម)

4. ចំពោះសិស្សកាតូលិកត្រូវភ្ជាប់មកជាមួយ លិខិតបញ្ជាក់ពីរលោក បូជាចារ្យ គ្រប់គ្រង គ្រឹស្គបរិស័ទ ឬនាយកសាលាដោយ បញ្ចាក់ពីរស្ថានភាព គ្រួសាររបស់បេក្ខជន ។

5. រូបថតទំហំ ៤x៦ ចំនួន៣​សន្លឹក (ថតថ្មី)។

លក្ខណះរបស់បេក្ខជនមានដូចខាងក្រោម ៖

1. ពិតជាក្រលំបាក ឬ កំព្រាឪពុកម្ដាយប្រាកដមែន

2. កំរិតនៃការសិក្សា យ៉ាងហោចណាស់ធ្លាក់បាក់ឌុប

3. ផ្នែកលេខាធិការជា យុវនារីដែលមានអាយុ មិនលើសពីរ ២១ឆ្នាំ រៀនចប់ថ្នាក់ទី ១២ ដោយពិន្ទុមិនទាបជាង ៦០% (គិតជាមធ្យម) ហើយចេះអាន និងសសេរភាសា​អង់គ្លេស

4. មានចរិយាសម្បតិ្ដល្អ ចេះអំណត់ ឧស្សាហ៏ ចេះគោរពកោតខ្លាច និងមានទឹកចិត្ដ

5. ស្រលាញ់វិជ្ជាជីវះ និងតាំងចិត្ដក្នុងការរៀនសូត្រដោយ យកចិត្ដទុកដាក់

6. មិនមានការសិក្សានៅមហាវិទ្យាល័យផ្សេងៗ

7. ពិតជាសិស្សដែលមិនជាប់ ជំពាក់នឹងការរៀបការឡើយ ។

របៀបដាក់ពាក្យ

1. អាណាព្យាបាលត្រូវមកជាមួយបេក្ខជនក្នុងថ្ងៃដាក់ពាក្យ

2. ភ្ជាប់មកជាមួយនូវសំណុំលិខិតផ្សេងៗ

3. ដាក់ពាក្យឲ្យត្រូវនឹងកាលបរិច្ឆេទដែលបានបញ្ជាក់

4. បេក្ខជនត្រូវឆ្លងកាតការសម្លាសន៏ ពីរគណះគ្រប់គ្រងសាលា និងប្រលងវិញ្ញាសារ​ សសេរ ចំនួន៤ មុខវិជ្ជា ។

មុខវិជ្ជាក្នុងពេលប្រលង

1. វប្បធម៌ទូទៅ

2. គណិតវិទ្យា

3. អង់គ្លេស

4. គំនូរល្បងប្រាជ្ញា

ទីតាំង

ក្រុម ១៣ មណ្ឌល ៥​ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ (អូរប្រាំ )។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: