• Don Bosco Hotel

  • Audiovisual Center

  • Flickr Photos

    Roseate Spoonbill in flight

    The Light in the Tower... [Explored April 19th 2014]   (GCC Project 52 Week #16)

    water colors v

    More Photos
  • ប្រាសាទបាយ័ន

    ប្រាសាទបាយ័ន
  • Khmer Unicode

    Please download and Install Khmer Unicode If you can not view khmer script on this page
    Khmer Unicode

  • Top Clicks

    • គ្មាន
  • អ្នកចូលទស្សនា

    free counters

អរិយធម៍ខ្មែរ


វប្បធម៍ខ្មែរការសិក្សាពីរវប្បធម៍  អរិយធម៍អាចឲ្យយើងមានដូចជាៈ

ចំនេះដឹង៖ បើកទូលាយនូវចំនេះដឹងទូទៅឲ្យបានទូលំទូលាយបន្ថែមទៀត ហើយស្គាល់ពីរមូលដ្ឋានគ្រឹះរបស់សង្គមជាតិ និងព្រលឹងជាតិ។ យល់ដឹងកាន់តែច្បាស់អំពីអ្វីដែលខ្លួនមាន ដែលល្អ ហើយគេស្រលាញ់នឹងទទួលស្គាល់តាំងពីរបុរាណកាលមក។

ចំនេះធ្វើ៖ បណ្ដុះមនោសញ្ចេតនាលើការងារគ្រប់ផ្នែកដោយស្រលាញ់ថែរក្សា និងការពារអ្វីដែលជារបស់ជាតិ។ ស្គាល់ច្បាស់នូវប្រភពលក្ខណៈនៃវប្បធម៍-អរិយធម៍របស់ខ្មែរនូវឥរិយាបថ ដេក ដើរ ឈរ អង្គុយ ទំនៀមទំលាប់ប្រពៃណី ជំនឿ សាសនា សិល្បះ-ល-។ ធ្វើឲ្យខ្មែរចេះយកអ្វីដែលមិនមែនជារបស់ជាតិខ្លួន មកកែច្នៃប្រឌិតសមស្របតាមចំនងចំនូលចិត្ដរបស់ប្រជាជាតិខ្លួន អោយមកជាលក្ខណៈខ្លួន សមស្របតាមដួងព្រលឹងរបស់ជាតិ។ ហើយម៉្យាងទៀតចេះរកវិធានការការពារ និងទប់ស្កាត់នូវឥទ្ធិពលវ​ប្បធម៍បរទេសទាំងឡាយណា​ដែលមកបំផ្លាញដល់វប្បធម៍ ​អរិយធម៍របស់ជាតិខ្លួន។

ចំនេះអប់រំ៖ ធ្វើការអប់រំអោយស្វែងយល់កាន់តែស៊ីជំរៅលើអត្ដសញ្ញាណជាតិ និងដួងព្រលឹងរបស់ជាតិខ្មែរ ដូចជា ប្រជាជន ទឹកដី ប្រវត្ដិសាស្រ្ដ ការគ្រប់គ្រង ភាសា អក្សរសិល្ប៏ សិល្បះ ទំនៀមទំលាប់ ជំនឿសាសនា ចិត្ដគំនិត អកប្បកិរិយា ឆន្ទះរួមដូចគ្នាជាដើម ។លើសពីនេះទៅទៀតការសិក្សាពីរអរិយធម៍ ធ្វើអោយមនុស្សស្គាល់គ្នាកាន់តែច្បាស់ ឡើងថែមទៀតផង។ចេះរស់នៅជាមួយគ្នា ចេះស្រលាញ់រាប់អានគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក គ្មានការបែងចែកវណ្ណះ ឋានះ ពណ៍សំបុរ ភេទ ជំនឿ សាសនា  ។ ធ្វើអោយមនុស្សចេះរស់នៅប្រកបដោយចរិយាធម៍ និង គុណធម៍ ដើម្បីរស់នៅក្នុងសង្គមបានសមរម្យ។ ថែមទាំងពួកគេអាចយកទ្រឹស្ដី ឬ ដំបូន្មាន ទាំងឡាយណាដែលដឹកនាំមនុស្សអោយដើរទៅរកផ្លូវល្អ។   នៅពេលយើងយល់កាន់តែច្រើន យើងនិងស្គាល់ពីរកាតព្វកិច្ច និងស្វ័យអប់រំខ្លួនអោយក្លាយទៅជាពលរដ្ឋល្អ និងមានមនសិការក្នុងមុខវិជ្ជាជីវះ តាមសម្មាជីវោ មិនរំលោភលើអ្នកដទៃ។  ដែលជាហេតុធ្វើអោយមានសាមគ្គីភាពល្អ ស្រលាញ់យុត្ដិធម៍ ស្រលាញ់មនុស្សជាតិទូទៅ  ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ។  ថែមទាំងមានទំនាក់ទំនងល្អ ជាមួយជាតិនិង អន្ដរជាតិ  មិនប្រកាន់ជាតិសាសនា ជំនឿ ទេ។

ក្នុងនាមយើងជាកូនខ្មែរ

ក្នុងនាមយើងជាមនុស្សម្នាក់ដែលរស់នៅលើទឹកដីខ្មែរត្រូវស្គាល់អោយបាន​ច្បាស់ពីរវប្បធម័និងអរិយធម៍របស់ខ្លួន ហើយជួយអប់រំអោយកូនខ្មែរគ្រប់រូបយល់ដឹង និងធ្វើអោយការរីកចំរើនគ្រប់ផ្នែកចាំបាច់ត្រូវមានការអប់រំ បញ្ញាស្មារតី កាយសម្បទា ផ្សារភ្ជាប់​សីលធម៍ផងដែរ។

ការអប់រំអាកប្បកិរិយា

ធ្វើអោយមនុស្សម្នាក់ៗមានពុទ្ធិគ្រប់គ្រាន់ ឈ្លាវៃ ច្នៃប្រឌិតខ្ពស់ប្រកបដោយតំលៃនៃជីវិត ស្របតាមគោលដៅអប់រំ ដែលមានលក្ខណត្រឹមត្រូវនិង ទៅតាមគុណធម៍។ អប់រំអោយពួកគេមានចំនេះដឹងខាងបច្ចេកទេស វិទ្យាសាស្រ្ដ  អោយពួកគេអនុវត្ដលើគ្រប់ការងារ​អោយពួកគេមានចំនេះ ចេះរស់នៅត្រឹមត្រូវទៅតាមតំរូវការរបស់សង្គមសមស្របជាមនុស្សជឿនលឿន មានមនសិការជាតិ ថែរក្សាជាតិ និងសាមគ្គីជាតិ។ ឥទ្ធិពលវប្បធម៍បរទេសជះមកលើយុវជន​ខ្មែរមានដូចជា តន្ដ្រីញ័រញាក់ ខុសពីរលក្ខណះជាតិ  , ភាពយន្ដអាសអាភាស , កាប់សំលាប់ , ឆក់ប្លន់ ល្បិចកិចកល់ខ្មៅងងឹត , សំលៀកបំពាក់ស៊ិចស៊ីហួសហេតុ ហូរចូលមកពីរបរទេស , ម៉ូតសក់ ឬកពាកិរិយា មាយាទ បរទេសនិយម ចាប់​ដៃ ញាក់ចិញ្ចើម លើកដៃ ដំណើរលោតៗ, អត្ដចរិតប្រពៃណី ឥរិយាបថ ដេកដើរឈរ អង្គុយ ប្រាកចាក និងចរិកលក្ខណះរបស់ជាតិខ្មែរ, សំភារះប្រើប្រាស់ ច្រើនតែបរទេសនិយម  មិនចូលចិត្ដ នូវអ្វីដែលជា របស់ជាតិខ្លួន។  ក្នុងនោះមានហេតុផលជាច្រើន ដែលគេតែងនិយាយថា វប្បធម៏ អរិយធម៍ ព្រោះវប្បធម៍សំដៅទៅលើ​មនុស្ស ម្នាក់ៗ ដែលធ្វើសកម្មភាព ពលកម្ម និយាយ ស្ដី ដេកដើរ ឈរអង្គុយ  គេអាចវាយតំលៃភ្លាមៗ ថា  អ្នកនោះមានកម្រិត វប្បធម៍ទាប ឬអ្នកនោះមានកម្រិតវប្បធម័ខ្ពស់  ។ ចំនែកសង្គមធម័វិញ គេពុំសូវនិយាយ ជាប់​និង អរិយធម៍ទេ ព្រោះថា សង្គមធម័ដែលស្ថិតជាប់ និងសង្គមមនុស្ស ហើយសង្គមធម័ក៏មិននិយាយ ពីរមនុស្សម្នាក់ដែរ។ ប្រជាជនម្នាក់ៗ ក្នុងសង្គមមួយ ទាល់តែបានឆ្លង់កាត់​ការស្រាវជ្រាវ លើ ឯកសារនានា និង បានត្រួតពិនិត្យជាក់ស្ដែង  នោះអង្គការផ្សេងៗទើបអាចវាយតំលៃបានថា សង្គមនេះថយ ឬ សង្គមនេះជឿនលឿន ។​ ​ អរិយធម៍របស់ខ្មែរយើងមានលក្ខណះ​ពិសេសជាច្រើនយ៉ាង ដូចជាចំពោះលក្ខណះជាតិ  ជាលក្ខណះស្ថិតស្ថេររបស់ ប្រជាជាតិខ្មែរ មានទំនៀមទំលាប់ប្រពៃណី ភូមិសាស្រ្ដ ទីកដី ភាសា សិល្បះ ជាដើម  ហើយ​ឥទ្ធិពល ណាដែល មិនសមស្រប តាមវប្បធម៏ អរិយធម៏របស់ ​យើងមិនអាចទទួល យកបានឡើយ។  បើនិយាយតាមលក្ខណះសំយោគ ជាលក្ខណះបត់បែន ទៅតាមប្រទេស រីកចំរើន នានា ដែលមានលក្ខណះវិទ្យាសាស្រ្ដទំនើប ហេតុនេះអ្វីដែល ខ្មែរទទួលបានពីរ ឥទ្ធិពល បរទេស ពោលគឺ មិនមែនជារបស់ជាតិ ខ្លួន គឺខ្លួនយកមកកែច្នៃ អោយសមស្រប ទៅតាមចំណងចំនូលចិត្ដ របស់ប្រជាជាតិខ្លួន ជាតូបណីយកម្ម។ ​និយាយរួម ក្នុងនាមយើងជាកូន ខ្មែរមួយរូប   មិនត្រូវទទួលយកអរិយធម៍ បរទេសទាំងស្រុងឡើយ។

អត្ថប្រយោជន៍

ការសិក្សាវប្បធម័​​   អរិយធម៍ខ្មែរ គឺធ្វើអោយកូនខ្មែរ បានស្គាល់ពីរប្រភាពលក្ខណះ និងតំលៃ វប្បធម៏ដែលដួងព្រលឹង របស់ជាតិខ្មែរ បានច្បាស់លាស់​។ ការស្គាល់ ការដឹង តំលៃ នៃ អរិយធម៍របស់ជាតិ បានច្បាស់លាស់ ធ្វើអោយ កូនខ្មែររបស់​យើង មានមោទនភាពចំពោះជាតិខ្មែរ  ពោលគឺអត្ដសញ្ញាណជាតិ និង ឧត្ដមគតិជាតិ របស់កូនខ្មែរយើង ។ តើឧត្ដមគតិជាតិ  និង អត្ដសញ្ញាណជាតិ ជាអ្វី?  ឧត្ដមគតិជាតិ គឺជាទឹកចិត្ដដ៏ខ្ពង់ខ្ពស់ ដ៏ល្អប្រពៃ  ដែល ផុស ចេញពីរបេះដូង របស់មនុស្សម្នាក់ៗ។  ហើយពាក្យថា អត្ដសញ្ញាណជាតិ សំដៅទៅលើអ្វីៗ ដែលមានលក្ខណះសំគាល់របស់ជាតិ  ខ្មែរដូចជា  ឈ្មោះមនុស្ស ទីកន្លែង ទឹកដី ភាសាខ្មែរ ( គ្មានលើកដាក់សំលេង មានផ្នត់ដើម ផ្នត់ជែក) សំលៀកបំពាក់របស់ខ្មែរ ធម្មជាតិ (ដើមត្នោត ទន្លេសាប ទឹកសាប ទឹកប្រៃ រ៉ែក្នុងដី ) សិល្បះ (ភ្លេងពិណ្យពាទ្យ ភ្លេងមហោរី  ភ្លេងខ្មែឬ …) របាំ ( របាំបុរាណប្រពៃណី  របាំប្រជាប្រិយ …) ល្បែងប្រជាប្រិយ ( ចោលឈូង បោះអង្គុញ ទាញព្រ័ត លាក់កន្សែង) ។ តាមរយៈឧត្ដមគតិជាតិ និង អត្ដសញ្ញាណជាតិ បានឆ្លុះបញ្ចាំងអោយយើងស្គាល់អំពីរ​  សារះសំខាន់នៃអត្ដសញ្ញាណជាតិ ដូចជា  ស្គាល់ពីរតំលៃអរិយធម័ខ្មែរ ,យល់ដឹងយ៉ាងស៊ីជំរៅ និង ចេះការពារ ព្រលឹង ជាតិ ឲ្យបានគង់វង្ស, ស្គាល់ពីរអត្ដចរិតពិតរបស់ជាតិ , មានជំហរស្រលាញពេញចិត្ដ និង មានឧត្ដមគតិដ៏ខ្ពង់ខ្ពស់ចំពោះជាតិ , ចេះថែរក្សា អត្ដសញ្ញាណជាតិខ្មែរ ,មានវិធានការទប់ស្កាត់នូវអ្វី ដែលអសកម្ម មិន​ល្អ ចំពោះអត្ដសញ្ញាណជាតិ ។ ដូច្នេះ ក្នុងនាមយើង ជាមនុស្សម្នាក់ដែលមានឈ្មោះជាកូនខ្មែរ ចូល  ថែរក្សា អត្ដសញ្ញាណជាតិ របស់យើងអោយបានគង់វង្ស ហើយមតិខាងលើ នេះ មានសារះសំខាន់ណាស់ ក្នុងការអប់រំដាស់តឿន កូនខ្មែរអោយស្គាល់វប្បធម៏  និងអរិយធម័របស់ខ្លួន ច្បាស់លាស់ និង​ឈានទៅរក អ្វីដែលល្អសំរាប់ខ្មែរ ទៅថ្ងៃអនាគត់។


About these ads

មួយចំលើយ

  1. Hi, this is a comment.
    To delete a comment, just log in, and view the posts’ comments, there you will have the option to edit or delete them.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

%d bloggers like this: