• Don Bosco Hotel

  • Audiovisual Center

  • Flickr Photos

    Fast-flying Falcon

    Northern Channel || Bombo

    Glencoe // Scotland // Landscape

    More Photos
  • ប្រាសាទបាយ័ន

    ប្រាសាទបាយ័ន
  • Khmer Unicode

    Please download and Install Khmer Unicode If you can not view khmer script on this page
    Khmer Unicode

  • Top Clicks

    • គ្មាន
  • អ្នកចូលទស្សនា

    free counters

អ្នកដឹកនាំ

រីហ្សឺលីយ៉ឺ

រីហ្សឺលីយ៉ឺ
រីហ្សឺលីយឺជាអ្នកបួសគ្រិស្គកិច្ចការដែលគាត់ធ្វើទាំងអស់ សំរេចដោយការគិតច្រើនជាងការប្រើប្រាស់អាវុធ។  កើតនៅថ្ងៃទី ៩ កញ្ញា ១៥៨៥ ជាតិបារាំងសែសឪ ពុក ជានាយទាហាន ហើយមាតាជា បុត្រីមេធាវី។ កាលជាកុមារភាពជាមនុស្សសំបុករោគ ហៀបតែនឹងស្លាប់ពីតូចទៅហើយ ដល់ធំឡើងដំបូងចូលរៀនវិជ្ជាទាហាន ក្រោយមកបានទៅបួស តាមគោលបំណងរបស់ម្ដាយ រហូតដល់បានឋានះជា អេវេគ ប្រចាំនៅស្រុកលុយសុង។ អ្នករៀនវិទ្យាសាស្រ្ដតែងបានដឹងហើយថា  នៅអឺរ៉ុបនោះកិច្ចការដែនដី​និងសាសនា តែងមានការទាក់ទិនគ្នាបំផុត ជួនកាលខាងសាសនាចក្រ មានអំណាចលើសពីអាណាចក្រក៏មាន ដូចយ៉ាង ប៉ាប មានអំនាចបង្គាប់អោយប្រទេសមួយ ទៅធ្វើសង្គ្រាមនិងប្រទេសមួយទៀតក៏មាន ឬគាប់ជួនប្រទេសមួយត្រូវប៉ាប កាត់ទោសហើយ​ត្រូវប្រទេសទៀតចោមរោមវាយក៏មាន ហេតុនេះទើបក្នុងប្រទេសបារាំង ត្រូវមានអ្នកតំណាង របស់អ្នកបួសចូលក្នុង រដ្ឋសភា ផង រីហ្សឺលីយ៉ឺ ជាអ្នកវាងវៃជាងគេ ក្នុងបណ្ដាអ្នកបូសទាំងអស់ ទើបត្រូវបានគេតែងតាំង ជាតំណាងនៃសាសនាចក្រនៅរដ្ឋសភា បាន ចូលក្នុងរដ្ឋសភាហើយ គាត់ក៏បានសំដែងការវាងវៃរបស់គាត់ ធ្វើឲ្យប្រជាជនជ្រះថ្លា កើតឡើងជាលំដាប់រហូតទាល់តែ  ព្រះមហារាជិនី សព្វព្រះរាជហាទ័យ ទ្រង់ជ្រើសជាអ្នកថ្វាយសីល ក្នុងព្រះបរមរាជវាំងជាហេតុឲ្យរីហ្សឺលីយ៉ឺ មានការប្រស្រ័យទាក់ទងនិងវរជន ជាច្រើននិងបានទទួលការប្រោសប្រាណ ពីព្រះមហារាជិនី ទ្វេឡើជាលំដាប់ទាល់តែក្នុងអាយុ៣១​ ឆ្នាំ បានទទួលតំណែងជារដ្ឋមន្រ្ដីមហាផ្ទៃ។ លុះស្ដេចហង់រីទី៤ ទិវង្គតទៅ ល្វីស៍ទី១៣ ទទួលព្រះរាជសម្បត្ដិក្នុងព្រះជន្មាយុ៩ ព្រះវស្សា ព្រះមហារាជិនី ទ្រង់កាន់កាប់​ដែនដីជួស ក៏ទ្រង់ជ្រើសរើសអ្នកវាងវៃនិងទុកព្រះហទ័យដើម្បីកាន់កាប់ដែនដី ក៏ឃើញតែ រីហ្សឺលីយ៉ឺ ទើបប្រគលតំណែងជា នាយករដ្ឋមន្រ្ដី ក្នុងអាយុ៣៨ ​ឆ្នាំ គាត់រស់ក្នុងមុខតំណែង១៩ ឆ្នាំ ក៏អស់អាយុ ក្នុងកាលអាយុ៥៧ឆ្នាំ។ កិច្ចការជាប្រយោជន៏ដល់ប្រទេសបារាំង រីហ្សឺលីយ៉ឺ បានស្ថាបនា កងនាវាបារាំងសែស ដែលអាចប្រៀបផ្ទឹមបាន និងកងរាជនារី អង់គ្លេស នាសម័យនោះ បានរួបរួមច្បាប់នឹងកែប្រែឲ្យបានល្អឡើង ក្នុងសម័យនោះ​ឈ្មោះ(code Micheu) បានរកដែនដីអាណានិគម អោយដល់ប្រទេសបារាំង ៥ កន្លែង រួមទាំងប្រទេសកាណាដា ផង (ដែលក្រោយមកធ្លាក់ទៅជារបស់ចក្រភពអង់គ្លេស)   ។    បានស្ថាបនាវិជ្ជាស្ថានសរ៏បោន (Sorbonne) ដែលជាស្ថានសិក្សាដ៏សំខាន់មួយដល់សម័យនោះ  បង្កើតឲ្យមានបណ្ណាល័យជាតិ  និងរោងពុម្ពជាតិដែលសំខាន់ទៅទៀតនោះគឺ  អាកាដេមីហ្រ្វង់សែស៏ ដែលជាសភាប្រជុំអ្នកប្រាជ្ញ ៤០ នាក់ សុទ្ធតែជាអ្នកធ្លាប់មានឈ្មើល្បីមកហើយ ជាទីនិយមកោ​តសសើរ របស់ប្រជាជនក្នុងផ្នែកវិជ្ជាណាមួយ  ទើបអាចជ្រើសចូលជាសមាជិកក្នុងសភានោះបាន ហើយក្នុងបណ្ដាខ្មោចនៃសមាជិកទាំងនេះ  សុទ្ធតែត្រូវបញ្ចុះនា អាឡាហណដ្ឋានអមតជន ទាំងអស់ សភានេះជាសភាសំខាន់បំផុត របស់ប្រទេសបារាំងរហូតដល់​សម័យនេះ។  ខាងផ្នែកនិតិប្រតិបត្ដិ រីហ្សឺលីយ៉ឺជាអ្នកគោរពគោលការណ៏ យុត្ដិធម៏មធ្យតបំផុត ជនណាទោះមានឋានះជាអ្វីក៏ដោយ ទោសដល់ដាក់គុក ត្រូវតែដាក់គុក ទោសដល់ប្រហារត្រូវតែប្រហារ ឥតមានយល់មុខនរណម្នាក់ឡើយ ។ ក្នុងវិស័យនយោបាយក៏​មានការដាច់ខាត នៅក្នុងខ្លួនទៀត។​ជនណាជំទាស់ពុំបានជាដាច់ខាត សូម្បីព្រះរាជិនី ដែលដល់ពេលក្រោយមក ជំទាស់នឹងកិច្ចការរបស់គាត់ ក៏ត្រូវយាងស្ដេចឲ្យទៅគង់នៅប្រទេស  ប្រ៊ុច្សែល ដែរ។ ហេតុនេះការបៀតបៀនឈ្នានិះ ពីរវិរះជនជាច្រើនក្នុងសម័យ​នោះ បើទុកជារីហ្សឺលីយ៉ឺ ធ្វើប្រយោជន៏បានពិតៗ យ៉ាងណា ក៏គាត់ពុំអាច​ជៀសផុតបានឡើយ រហូតដល់ពេលមួយ គាត់ដាក់ពាក្យសុំលាលែងចេញពីរមុខតំនែង  តែស្ដេច ល្វីស៏ទី១៣ ឈ្វេងយល់ថា និងរកជនណាអោយល្អក្រៃលែង ទៅទៀតពុំបាន ទ្រង់ក៏ពុំយក​​​ព្រះទ័យទុកដាក់ ចំពោះពាក្យពិតទូលរបស់អ្នកណាទាំងអស់ ហើយថែមទាំងពុំទ្រង់អោយ រីហ្សឺលីយ៉ឺ ចុះពីរតំនែងផង ទ្រង់ព្រះរាជទានការធានាគ្រប់បែបយ៉ាង ចំពោះរីហ្សឺលីយ៉ឹ រហូតដល់ទីបំផុត   ក្នុងការប្រកួតប្រជែងជាមួយសត្រូវរបស់រីហ្សឺលីយ៉ឺ  ព្រះរាជពរដ៏​ថ្លានេះ គឺទ្រង់រក្សសត្យពិតឥតប្រែ ប្រួល សូម្បីព្រះរាជ វល្លភៈ ឈ្មោះ សែងមាស់ ដែលព្រះអង្គទ្រង់ប្រោសប្រាណ ស្មើនឹងព្រះរាជបុត្រហើយនោះ ក៏ព្រះអង្គទ្រង់យល់ព្រម អោយ រីហ្សឺលីយ៉ឺ កាត់ទោសប្រហារជីវិតដែរ  ដែលជារឿងភ្លូកភ្លឹកភ្ញាក់ផ្អើល បំផុតនៅពេល​នោះនិងក្នុងពង្សាវតាបារាំង។  អ្នកពង្សារតារបារាំងសែស បានកត់ត្រាទុកថា រីហ្សឺលីយ៉ា ហាក់ដូចជាគ្រាន់តែកើតឡើងហើយ  ក៏ចេះស្រលាញ់ប្រទេសជាតិ និង មហាក្សត្រតែម្ដង  រីហ្សឺលីយ៉ឺ​ បានទទួលការគ្រប់គ្រងប្រទេស ក្នុងកាលដែលប្រទេសដុនដាបទន់​ខ្សោយ​បែកបក្សពួកដល់មរណភាព លះបង់ចោលប្រទេសនេះ ក៏កាលពីរកំលំាងមាំទាំ ជាទីកោតក្រែងពីរប្រទេសជិតខាង រួបរួមប្រទេសបារាំងឲ្យបានមូលបិត្រជាធ្លុងមួយ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: