• Don Bosco Hotel

  • Audiovisual Center

  • Flickr Photos

    Fast-flying Falcon

    Northern Channel || Bombo

    Glencoe // Scotland // Landscape

    More Photos
  • ប្រាសាទបាយ័ន

    ប្រាសាទបាយ័ន
  • Khmer Unicode

    Please download and Install Khmer Unicode If you can not view khmer script on this page
    Khmer Unicode

  • Top Clicks

    • គ្មាន
  • អ្នកចូលទស្សនា

    free counters

កុំព្យូទ័រ

កុំព្យូទ័រ

កុំព្យូទ័រ​​ គឺ ជាម៉ាស៊ីនម៉្យាងដែលអាចផ្លា ​ស់ប្ដូរព​ត៍មានយ៉ាងល្អនិងជាក់លាក់ជា​ ទីបំផុតដោយយោងទៅតាមរូបមន្ដនិងច្បាប់ត្រឹមត្រូវ។កុំព្យូទ័របាន ស្ថិតនៅសំរាប់មនុស្សជាជាយូរណាស់មកហើយ។ កុំព្យូទ័រកាលពីរមុនមានទំហំធំ និង​មានការបំរើបំរាស់បានតិចក៏ប៉ុន្ដែកុំព្យូទ័រនាពេលបច្ចុប្បន្ន នេះវិញ ​មានការកែប្រែជាច្រើនយ៉ាងកាន់តែមានភាពងាយស្រួលជាងមុនដូចជាៈ ពួកគេបានកែប្រែទំហំរូបរាង គុណប្រយោជន៏ ការប្រើប្រាស់ កាន់តែមានភាពងាយស្រួល ជាងមុន និងចូលរួមបំរើពិភពលោកកាន់តែបានច្រើន ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ កុំព្យូទ័រក្លាយជាវត្ថុដ៏អស្ចារ្យ​និងមានតំលៃសំរាប់មនុស្សទូទៅ។​ វាជាអ្នកផ្ដល់ពត៍មានកាន់តែរហ័ស និងទំនើបជាទីបំផុត។ កុំព្យូទ័រអាចធ្វើអ្វីៗគ្រប់យ៉ាងដែល នរណាម្នាក់ចង់ អោយវាធ្វើ កុំព្យូទ័រអាចដោះស្រាយគណិតវិទ្យាពីរព្រោះអ្នកសរសេរកម្មវិធី បានប្រាប់ពួកគេពីររបៀបដោះស្រាយ គណិតវិទ្យាព្រោះតែ កុំព្យូទ័រមានភាពរហ័ស លឿន ទំនើប អាចដោះស្រាយបញ្ហាគណិតរាប់លានក្នុងមួយវិនាទី ។ កុំព្យូទ័រអាចគ្រប់គ្រងរោងចក្រជាច្រើន ដែលពីរ មុនមកធ្លាប់តែប្រើមនុស្សដើម្បីគ្រប់គ្រង តែពេលនេះពួកគែប្រើកុំព្យូទ័រដើម្បីគ្រប់គ្រង វាមានភាពងាយស្រូលនិងប្រសើរជាមុនឆ្ងាយណាស់។

ប្រភេទកុំព្យូទ័រ

ចំពោះកុំព្យូទ័រមានការរីកចំរើនណាស់បច្ចុប្បន្ន ក្រៅពីរកុំព្យូទ័រ(Desktop) មានកុំព្យូទ័រជាច្រើនផ្សេងទៀត ហើយពួកវាមានខ្នាត និង សមត្ថភាពធ្វើការផ្សេងៗពីរគ្នា ។ ខាងក្រោមនេះជាប្រភេទកុំព្យូទ័រដែលមានតាមជំនាន់ដូចតទៅនេះ៖ ម៉េនហ្វ្រែម , មីនីកុំព្យូទ័រ, មីក្រូកុំព្យូទ័រ, ហើយមីក្រូកុំព្យូទ័រត្រូវបានគេបែងចែកជាផ្នែកតូចៗដូច​ជាឌែសថបកុំព្យូទ័រ, ណូតប៉ូកកុំព្យូទ័រ, ថាប្លេតកុំព្យូទ័រ និង ផកឃីតកុំព្យូទ័រ។​ចំពោះpocket computer ជាកុំព្យូទ័រប៉ុនបាតដៃរបស់យើងដែលកំពុងទទួលការពេញ​និយមយ៉ាងខ្លាំងក្នុងសម័យនេះ ព្រោះគេអាចយកវាទៅណាមកណាតាមខ្លួនបានយ៉ាងងាយស្រួល ព្រមទាំងបង្ហាញទិន្នន័យ តាមរយះដងប៉ាកា ទៀតផង។ កុំព្យូទ័រ​ប្រភេទនេះសមស្របសំរាប់អ្នកប្រកបរបរ រកស៊ីដាក់តាមខ្លួន ព្រោះវាមានផលប្រយោជន៍ ជាច្រើនដូចជា សំរាប់អោយយើងកត់ត្រានូវការណាត់ជួប សសេរឈ្មោះ​អ្នកដែលត្រូវទំនាក់ទំនង  និងអាចទទួលនិងបញ្ជូលអ៊ីម៉ែល ហើយដាក់ផែនការផ្សេងៗ ព្រមទាំងអាចលេងហ្គេមនិងអាចមើលវីឌីអូរបានទៀតផង។

ធាតុផ្សំរបស់កុំព្យូទ័រ

កុំព្យូទ័រដំនើរការទៅបាន អាស្រ័យទៅនឹងធាតុផ្សំពីរសំខាន់ គឺ Hardware និង Software ។

  1. Hardware   ពាក្យថាhardware របស់computer មានន័យថាគេនិយាយពីរផ្នែ​ករឹងរបស់កុំព្យូទ័រដែលជាផ្នែកមួយដែលគេអាចមើលឃើញនិងប៉ះបាន​​  ហើយ​ត្រូវបានគេចែកចេញជាបីរផ្នែកសំខាន់ៗ ទៀតរួមមាន​៖ Output Device , Input Device and  System  Unit ។ Output Device ជាផ្នែកដែលបង្ហាញ និង​បញ្ជូនទិន្នន័យ ដែលបានរៀបចំដំណើរការពីរ CPU  ឲ្យដល់អ្នកប្រើប្រាស់បានដឹង ។ មិនថាតែការមើលឃើញ និងបន្លឺសំលេងចេញមកនេះទេ  ។ អៅផុតរួម​មានដូចជា ៖ Printer  ជាឧបករណ៏សំរាប់បោះពុម្ភ ទិន្នន័យពីរម៉ាស៊ីនកុំព្យូទ័រ ចេញជាឯកសារ ហើយវាត្រូវបានគេចែកជាបីរប្រភេទទៀត គឺ Det Matrix printer , Laser printer and Inkjet Printer។  Speaker  ជាឧបករណ៨សំរាប់បន្លឺសំលេងដែលធ្វើការជាមួយកាតសំលេង(Sound Card). Monitor    ជាឧបករណ៏សំរាប់បង្ហាញទិន្នន័យដែលបានមកពីរProcess របស់ម៉ាស៊ីនឲ្យអ្នកប្រើប្រាស់បានឃើញ។ Input Device   មានតួនាទីបញ្ចូនទិន្នន័យ ឬទទួលការបញ្ចាពីរអ្នកប្រើប្រាស់ ដោយឧបករណ៏ដែលយើងបានដឹងច្បាស់ នោះគឺ Mouse and Keybord ដែលមានដូចជាៈ Video Camera  មានតួនាទី ប្រហាក់ប្រហែលនិងម៉ាស៊ីនថតរូបប្រភេទ Digital Video  ដែលវាភ្ជាប់ទៅនិងម៉ាស៊ីន កុំព្យូទ័រ ហើយធ្វើការជាមួយនឹងកម្មវិធីផ្សេងៗទៀត។ Scanner  ជាឧបករណ៏សំរាប់ផ្ដិតរូបភាព និងឯកសារដើម្បីបញ្ចូលទៅក្នុងកុំព្យូទ័រ ដែលឯកសារទាំងនោះមានដូចជា រូបភាព និងអត្ថបទ។  Keybord  វាប្រើសំរាប់វាយឯកសារចូលក្នុងកុំព្យូទ័រ។  Microphone មានតួនាទីបញ្ចូនសំលេង និងទិន្នន័យទៅកាន់កុំព្យូទ័រ ហើយធ្វើការជាមួយSoundcard ។ Mouse ប្រើសំរាប់បញ្ជាចុកបង្ហាញ ជ្រើសរើសItem  នៅលើអេក្រង់ នៅពេលបច្ចុប្បន្នគេត្រូវបែងចែកជាបីរ កន្លែងចុច ដែលមានការកែប្រែ Mouse ​ឲ្យមានជើង នៅចំ​កណ្ដាល ដើម្បីរំកិលMouse ឲ្យបានលឿន។​ System Unit   ជាកែសដែលផ្ទុករាល់ធាតុសំខាន់ៗ របស់កុំព្យូទ័ ដូចជា៖ Main bord (Mother Bord ):  ជាបណ្ទះសៀគ្វីដ៏ធំ ស្ថិតនៅលើSystem Unit ដែលទ្រទ្រង់នូវកុំព្យូទ័រ ផ្សេងៗ របស់កុំព្យូទ័រមានដូចជា  CPU (Random Access  Memory)  : ជាអង្គចងចាំមានតួនាទី រក្សាទិន្នន័យរវាងCPU ដែលកំពុងតែដំនើរការទិន្នន័យ។ ការរក្សាទុកទិន្នន័យរបស់RAM ជាការរក្សាទុកបណ្ដោះអាសន្ន ហើយវានឹងត្រូវបាត់បង់ទិន្នន័យ ពេលកុំព្យូទ័រត្រូវបានបិទ។​ CPU (Central Processing Unit)  ជាកន្លែងទទួលទិន្នន័យមានតួនាទីចំបង​ក្នុងការដំនើរការទិន្នន័យ​ និងត្រួតពិនិត្យគ្រប់គ្រង់កិច្ចការទាំងអស់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: