• Don Bosco Hotel

  • Audiovisual Center

  • Flickr Photos

    Bouquet for two... ♥️

    Morning Reflection

    Empty Nepalese Street

    More Photos
  • ប្រាសាទបាយ័ន

    ប្រាសាទបាយ័ន
  • Khmer Unicode

    Please download and Install Khmer Unicode If you can not view khmer script on this page
    Khmer Unicode

  • Top Clicks

    • គ្មាន
  • អ្នកចូលទស្សនា

    free counters

សាលាដុនបូស្កូនៅទីក្រុងកែប


កីឡាកានីផ្នែកលេខាធិកាលើកពានរង្វាន់


នៅសាលាដុន​បូស្កូ​ខេត្តព្រះសីហនុ​ មានការប្រគល់ពាន់រង្វាន់បាល់ទះនារី ដោយ លោកឪពុក ចន​ វីស័រ អធិការ សាលា​ដុន បូស្កូ ក្នុងគោលបំណងដើម្បីអោយយុវនារី ទាំងអស់​អាចបញ្ចេញ​នូវសមត្ថភាពរបស់ខ្លួន កាលពីថ្ងៃទី ២៤ ខែធ្នូ នេះ ។ការប្រកួតកីឡាបាល់ទះនារីនេះ មានបីក្រុម ដែលក្រុមនីមួយៗ មានគ្នា ១០នាក់ មកពីផ្នែកលេខាធិការឆ្នាំទី ២  ​និង ផ្នែកលេខាធិការឆ្នាំទី​១​ រួមនឹង ផ្នែកសណ្ឋាគារ ។ ហើយការប្រកួតនេះដែរ ជ័យជំនះលេខ​ ១ បានទៅលើ ក្រុម​លេខា​ធិការ​​ឆ្នាំទី​២ និង ជ័យលាភីលេខ ២​ បានទៅលើក្រុមលេខាធិការ ឆ្នាំទី ១ និង ជ័យលាភីលេខ ៣ បានទៅលើ ក្រុមសណ្ឋាគារ ។ ទាក់ទិន នឹងការប្រកួតបាល់ទះនារីនេះដែរលោកឪពុក ចន វីស័រ បានមាន ប្រសាសន៍ថា លោកពិតជាមានភាពសប្បាយរីករាយជាខ្លាំង Continue reading

ភាពផ្ទុយគ្នានៃជីវភាព


ដោយសារតែ កំរិតនៃសេដ្ឋកិច្ចរបស់ ពិភពលោក មានសភាពមិនស្មើគ្នា ធ្វើអោយជីវភាពរបស់ ប្រជាជន នៅតាមប្រទេសនីមួយ ៗ មានភាពខុសគ្នា ។ ជាពិសេស នៅតាមតំបន់ ប្រទេស​ អភិវឌ្ឍន៏មួយ ចំនួន សេដ្ឋកិច្ច របស់ពួក គេ មានភាពរីកចំរើន និង កាន់តែធ្វើ អោយពួកគេ ទទួល បាននូវប្រាក់កំរៃសមរម្យ  សំរាប់ជីវភាព គ្រួសារ របស់ពួកគេ ។  ដោយឡែក កម្ពុជា ឯនេះវិញ បើ សង្កេត មើលនៅ តាមផ្លូវ យើង ឃើញសុទ្ធ តែរថយន្ដទំនើប ៗ ម៉ាកថ្លៃ ៗ  ដែលជាលក្ខណះ មួយ បង្ហាញពី ភាព រីកចំរើន របស់ ប្រទេសកម្ពុជា ប៉ុន្ដែ បើសិន យើង ក្រឡេកមើល ទៅជ្រុងម្ខាងវិញ  Continue reading

ទឹកជំនន់នៅប្រទេសប៉ាគីស្ថាន


Pakistan flood damage 2010

មានទឹកជំនន់ ថ្មីមួយបានកើត មានឡើង នៅ ភាគខាងកើត​នៃប្រទេស​ ប៉ាគីស្ថាន ហើយ មានប្រជាជន ជាង មួយ លាន ធ្វើការភៀស​ខ្លួន ដើម្បី រកទី​សុវិត្ថិភាព ។ ព្រឹត្ដិការណ៏ នេះ បានកើត ឡើង នៅថ្ងៃ ទី ២៦ ខែ សីហា ឆ្នាំ ២០១០ ហើយ គ្រោះមហន្ដរាយ កាន់តែ មានផល ប៉ះទង្គិច ធ្ងន់ធ្ងរ ៗ ឡើង រហូត មកទល់ ថ្ងៃនេះ ។ បើតាម សេចក្ដី រាយការណ៏ របស់ មន្ដ្រី របស់អង្គការសហប្រជាជាតិ បានអោយដឹង ថា ទឹកជំនន់ នោះ បានធ្វើ អោយ មាន មនុស្សជា ច្រើន ត្រូវប្រឈមមុខ នឹង ការចាក់ ចេញពីផ្ទះ របស់ពួកគេ នៅក្នុង ខេត្ដ ស៊ីន នៅតាម បណ្ដោយ មាត់ទន្លេ ស្វូឡិន អ៊ីនដាស ។

អាជ្ញាធម៌ ប៉ាគីស្ថាន បានបញ្ជា អោយ ប្រជាជន ដែលរស់នៅតំបន់នោះ ត្រូវចាក់ចេញ ផ្ទះរបស់ពួកគេ បន្ទាប់ពី មានការកើនឡើង នៃ កំពស់ទឹក របស់ទន្លេ ដែលធ្វើ អោយ ទំនប់ទឹក មិនអាចការពារ បាន។​ ប្រជាជនដែលរស់នៅ តំបន់នោះ ជា ១០ ពាន់នាក់ ត្រូវបានភៀសខ្លួន កាល់ពីថ្ងៃអង្គារកន្លងទៅនេះ ។ Continue reading

ដំណឹងជ្រើសរើសនិស្សិតរបស់សាលាដុនបូស្កូ


ដំណឹងជ្រើសរើសនិស្សិតឆ្នាំសិក្សាថ្មីរបស់សាលាបច្ចេកទេសដុនបូស្កូខេត្ដព្រះសីហនុ

សាលាបច្ចេកទេសដុនបូស្កូ ខេត្ដព្រះសីហនុ មានកិត្ដិយល​ សូមជំរាបជូនដល់ សិស្សានុសិស្ស និង អាណាព្យាបាល របស់និស្សិត អោយបានជ្រាបថា សាលា​​បច្ចេកទេសដុនបូស្កូ ចាប់ផ្ដើម ធ្វើការ ប្រលង ជ្រើសរើស និស្សិត ទាំងស្រី ទាំងប្រុស អោយចូលសិស្សា នៅឆ្នាំ សិក្សាថ្មី​​ ដែលចាប់ ផ្ដើម ទទួលពាក្យ និង សម្ភាសន៏​ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១០ ។ និង ធ្វើការប្រលង នៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១០ ហើយ ធ្វើការប្រកាសលទ្ធផល នៅថ្ងៃទី ២៤ ខែ សីហា ឆ្នាំ​ ២០១០ ។​ ចាប់ផ្ដើម លក់ពាក្យចាប់ ពីថ្ងៃផ្សាយដំណឹង នេះតទៅ ​​(១ ច្បាប់តំលៃ ៣០០០រៀល) ។

មានកម្មវិធីសិក្សា ទៅលើ ផ្នែកចំនួនប្រាំ ដូចជា៖

1. ផ្នែកទំនាក់ទំនងសង្គម (១២នាក់)

2. ផ្នែកលេខាធិការ(៣០នាក់)

3. ផ្នែកអគ្គីសនី​(៥០នាក់)

4. ផ្នែកយន្នសាស្រ្ដរថយន្ដ (៥០នាក់)

5. ផ្នែកយន្នសាស្រ្ដទូទៅ​ (៥០នាក់) Continue reading

អរិយធម៍ខ្មែរ


វប្បធម៍ខ្មែរការសិក្សាពីរវប្បធម៍  អរិយធម៍អាចឲ្យយើងមានដូចជាៈ

ចំនេះដឹង៖ បើកទូលាយនូវចំនេះដឹងទូទៅឲ្យបានទូលំទូលាយបន្ថែមទៀត ហើយស្គាល់ពីរមូលដ្ឋានគ្រឹះរបស់សង្គមជាតិ និងព្រលឹងជាតិ។ យល់ដឹងកាន់តែច្បាស់អំពីអ្វីដែលខ្លួនមាន ដែលល្អ ហើយគេស្រលាញ់នឹងទទួលស្គាល់តាំងពីរបុរាណកាលមក។

ចំនេះធ្វើ៖ បណ្ដុះមនោសញ្ចេតនាលើការងារគ្រប់ផ្នែកដោយស្រលាញ់ថែរក្សា និងការពារអ្វីដែលជារបស់ជាតិ។ ស្គាល់ច្បាស់នូវប្រភពលក្ខណៈនៃវប្បធម៍-អរិយធម៍របស់ខ្មែរនូវឥរិយាបថ ដេក ដើរ ឈរ អង្គុយ ទំនៀមទំលាប់ប្រពៃណី ជំនឿ សាសនា សិល្បះ-ល-។ ធ្វើឲ្យខ្មែរចេះយកអ្វីដែលមិនមែនជារបស់ជាតិខ្លួន មកកែច្នៃប្រឌិតសមស្របតាមចំនងចំនូលចិត្ដរបស់ប្រជាជាតិខ្លួន អោយមកជាលក្ខណៈខ្លួន សមស្របតាមដួងព្រលឹងរបស់ជាតិ។ ហើយម៉្យាងទៀតចេះរកវិធានការការពារ និងទប់ស្កាត់នូវឥទ្ធិពលវ​ប្បធម៍បរទេសទាំងឡាយណា​ដែលមកបំផ្លាញដល់វប្បធម៍ ​អរិយធម៍របស់ជាតិខ្លួន។ Continue reading

វប្បធម៍


ឥទ្ធិពលវប្បធម៍បរទេសជះមកលើ យុវជនខ្មែរ មានដូចជា ៖

  • តន្រ្ដីញ័រញាក់ ខុសពីរលក្ខណជាតិ
  • ភាពយន្នអាសអាភាស កាប់សំលាប់ ឆក់ប្លន់ល្បិចកលខ្មៅងងឹត
  • សំលៀកបំពាក់ស៊ិចស៊ីហួសហេតុ ហូរចូលមកពីរបរទេ
  • ម៉ូតសក់ ឬ ឮកពា កិរិយា មាយាទ  បរទេសនិយម ចាប់ដែញាក់ចិញ្ចើម លើកដៃ ដំណើរលោត
  • អត្ដចរិតប្រពៃណី ឥរិយាបថ ដេក ដើរ ឈរ អង្គុយ  ប្រាកចាក នឹងចរិតលក្ខណ របស់ជាតិខ្មែរ
  • សំភារះប្រើប្រាស់ ច្រើនតែបរទេសនិយម មិនចូលចិត្ដនូវអ្វី ដែលជារបស់ជាតិខ្លួន ។ Continue reading